(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន៧៣២នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដែលកើនឡើង១៤២នាក់ ពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន ស៉ិនហួ នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាការឆ្លងថ្មីទាំងអស់ខាងលើជាករណីក្នុងស្រុក ដោយបាននាំឲ្យចំនួនសរុបកើនឡើងដល់ ១១,៤៩២,២៧៣នាក់។ ប៉ុន្តែមិនមានអ្នកស្លាប់ថ្មីនោះទេ ដូច្នេះចំនួនអ្នកស្លាប់សរុបមាន ៤៣,១៥៥នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកជំងឺកូវី ១៩ ចំនួន ១០,៥៨៩,៧៣៤ នៅទូទាំងប្រទេស ឬជាង ៩២ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕