(ញូវដេលី)៖ ឥណ្ឌា បានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ដោយជោគជ័យ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផលិតនៅក្នុងស្រុក ដំបូងបំផុតរបស់ខ្លួនឈ្មោះ អាយអិនអេស អារីហាន់ (INS Arihant)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថាការបាញ់សាកល្បងមីស៊ីលនេះបានបង្ហាញ ពីសមត្ថភាពរបស់ក្រុមនាវិក និងនាវាមុជទឹកបំពាក់មីស៊ីលបាលិស្ទីគរបស់ឥណ្ឌា ដែលជាសមាសធាតុដ៏សំខាន់មួយនៃសមត្ថភាពកំញើញនុយក្លេអ៊ែររបស់ ឥណ្ឌាផងដែរ។
គួរបញ្ជាក់ថា សព្វថ្ងៃ ឥណ្ឌាជាប្រទេសទី៍៦ បន្ទាប់ពីចិន បារាំង រុស្ស៉ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលមាននាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរប្រដាប់ដោយមីស៊ីលបាលិស្ទីគ៕