(ឡង់ដ៍)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Quasi Kwaten នឹងត្រូវបណ្តេញចេញពីតំណែង នេះបើតាមកាសែត The Times បានរាយការណ៍នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

លោក Steven Swinford និពន្ធនាយកនយោបាយរបស់កាសែត The Times បានសរសេរនៅលើ Twitter ថា «ខ្ញុំត្រូវបានគេប្រាប់ លោក Kwasi Kwarteng នឹងត្រូវបានបណ្តេញចេញពីតំណែង។ វាមិនច្បាស់ទេថាអ្នកណានឹងស្នងតំណែងគាត់»

ជុំវិញបញ្ហានេះក្រសួងហិរញ្ញវត្ថុអង់គ្លេស មិនបានធ្វើការអត្ថាធិប្បាយលើរបាយការណ៍នេះទេ៕