(ប៉េកាំង)៖ នៅថ្ងៃទី១៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតដើម្បីអបអរសាទរការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ និងចំណេះដឹងនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពអន្តរជាតិចិន។
លោក Xi Jinping បានចង្អុលបង្ហាញថា ការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃការដឹកជញ្ជូនសកល ជំរុញការតភ្ជាប់អន្តរជាសកល គឺមានសារៈសំខាន់ណាស់ក្នុងការធានាស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ នៃចរាចរណ៍ទំនិញជាសកល និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ និងចំណេះដឹងនៃការដឹកជញ្ជូន ប្រកបដោយនិរន្តរភាពអន្តរជាតិប្រទេសចិន គឺជាវិធានការដ៏សំខាន់ដើម្បីគាំទ្រ ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។
ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសដទៃទៀត ប្រើប្រាស់យ៉ាងពេញលេញនូវមជ្ឈមណ្ឌលនវានុវត្តន៍ និងចំណេះដឹងនៃការដឹកជញ្ជូន ប្រកបដោយនិរន្តរភាពអន្តរជាតិចិន ដែលជាវេទិកាសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកដឹកជញ្ជូនជាសកល និងរួមចំណែកក្នុងការជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក ដើម្បីរួមចំណែកក្នុងការជំរុញ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
សូមបញ្ជាក់ថា ពិធីសម្ពោធមជ្ឈមណ្ឌលនវានុវត្តន៍ និងចំណេះដឹងនៃការដឹកជញ្ជូន ប្រកបដោយនិរន្តរភាពអន្តរជាតិចិន បានធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃដដែលនោះ៕
វិទ្យុមិត្តភាពកម្ពុជាចិន