(ដាម៉ាស)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា ទាហានចំនួន ១៨នាក់បានស្លាប់ និង ២៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះនៅលើរថយន្តក្រុងយោធាមួយ នៅជាយក្រុងនៃរដ្ឋធានីប្រទេសស៊ីរីកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។
របាយការណ៍ដោយដកស្រង់ប្រភពយោធាបាននិយាយថា ការផ្ទុះនេះគឺបណ្តាលមកពីគ្រាប់បែកដែលត្រូវបានគេដាក់ជាមុន នៅក្រោមឡានក្រុង។
ទោះជាយ៉ាងណា ភ្លាមៗនេះមិនមានការអះអាងពីការទទួលខុសត្រូវចំពោះទង្វើនេះនៅឡើយទេ៕