Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងកម្លាំងអ៊ុយក្រែន នៅតែបន្តភាពរីកចម្រើន ដោយរំដោះបានភូមិចំនួន៥ បន្ថែម ក្នុងតំបន់ Kherson (Video inside)

13-10-2022 10:55

(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបានអះអាងថាកងកម្លាំងរបស់ខ្លួន នៅតែបន្តភាពរីកចម្រើននៅក្នុងប្រតិបត្តិការវាយលុកលើកងទ័ពរុស្ស៉ី ក្នុងតំបន់ខឺសុន (Kherson) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដោយវាយដណ្ដើមបានមកវិញនូវភូមិចំនួន៥បន្ថែមទៀត ខណៈកំពុងវាយរុលទៅទិស និរតីដោយសន្សឹមៗ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

ភូមិចំនួន៥ខាងលើដែលកងកម្លាំងអ៊ុយក្រែន វាយដោះបានពីរុស្ស៉ីមកវិញ ក្នុងនោះរួមមាន ណូវ៉ូវ៉ាស៊ីលីវកា (Novovasylivka), ណូវ៉ូរីហូរីវកា (Novohryhorivka), ណូវ៉ា កាមីនកា (Nova Kamynka), ទ្រីហ្វូនីវកា (Tryfonivka), ឆែរវ៉ូណេ (Chervone)។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន អ៊ុយក្រែនក៏បានឱ្យដឹងដែរថាកងកម្លាំងរបស់ខ្លួនវាយរំដោះបានទឹកដីទំហំ ២,៤០០គីឡូម៉ែត្រក្រឡាពីកងទ័ពរុស្ស៉ី មកវិញនៅក្នុងតំបន់ខឺសុន ចាប់តាំងពីបើកប្រតិបត្តិការវាយបកកាលពីដើមខែកញ្ញាមក៕