(ឡុងដ៍)៖ ព្រះបរមរាជវាំង Buckingham បានប្រកាសថា ស្តេច​ Charles III របស់ចក្រភពអង់គ្លេស នឹងត្រូវយាងឡើងគ្រងរាជ្យសម្បត្តិនៅវិហា​រ​​ Westminster Abbey នៅទីក្រុងឡុងដ៍ នាខែឧសភា ឆ្នាំក្រោយនេះ នៅក្នុងពិធីមួយដែលរៀបចំឡើង ដើម្បីអនុវត្តតាមការប្រគុំតន្ត្រីប្រពៃណី ដែលត្រូវបានប្រើដើម្បីគោរពដល់ព្រះមហាក្សត្រ ក្នុងរយៈពេល ១,០០០ឆ្នាំមុនមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

ព្រះមហាក្សត្រ Charles III ដែលមានព្រះជន្មាយុ ៧៣វស្សា បានឡើងសោយរាជ្យដោយស្វ័យប្រវត្តិ​ ក្រោយការសោយទិវង្គតរបស់មាតារបស់ទ្រង់ គឺម្ចាស់ក្សត្រី Elizabeth II កាលពីខែមុន ប៉ុន្តែពិធីឡើងគ្រងរាជ្យសម្បត្តិដ៏ធំសម្រាប់ទ្រង់ និងភរិយា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣៕