(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបទៅនឹង ករណីដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក រឹតបន្តឹងថែមទៀត នូវការគ្រប់គ្រងការនាំចេញរបស់ប្រទេសចិនក្នុងវិស័យ ផលិតផលពាក់កណ្តាលចម្លងនិងវិស័យផ្សេងទៀត ព្រមទាំងបានកែសម្រួល «បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់» នៃការគ្រប់គ្រងការនាំចេញ។
កាលពីថ្ងៃទី១០ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹង ករណីដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក រឹតបន្តឹងថែមទៀត នូវការគ្រប់គ្រងការនាំចេញរបស់ប្រទេសចិនក្នុងវិស័យ ផលិតផលពាក់កណ្តាលចម្លងនិងវិស័យផ្សេងទៀត ព្រមទាំងបានកែសម្រួល «បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់» នៃការគ្រប់គ្រងការនាំចេញ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយរយៈរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ទីបំផុតអង្គភាពរបស់ចិនចំនួន ៩ត្រូវបានដកចេញពី «បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់» ដែលទទួលបានការស្វាគមន៍ពីក្រុមហ៊ុនចិននិងអាមេរិក។ ការនេះបង្ហាញថា ដរាបណាភាគីទាំងពីរប្រកាន់ខ្ជាប់ នូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដរាបនោះពួកយើងនឹងអាចស្វែងរក នូវដំណោះស្រាយដែលមានអំណោយផល ដល់សហគ្រាសនៃភាគីទាំងពីរ។
ប៉ុន្តែព្រមពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកបានបន្ថែម នូវអង្គភាពរបស់ចិនចំនួន ៣១ ទៅក្នុង «បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់» និងបានបន្តឹងវិធានការគ្រប់គ្រងការនាំចេញបន្ថែមទៀត នៅក្នុងវិស័យដូចជាផលិតផលពាក់កណ្តាលចម្លង ជាដើម។ នេះគឺជាទង្វើជិះជាន់ផ្នែកវិទ្យាសាស្រ្តពិតប្រាកដ ដែលមិនត្រឹមតែរំលោភលើស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងមិនគិតគូរចំពោះការពិត នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រក្រតីរវាងក្រុមហ៊ុនចិននិងអាមេរិក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្បួនច្បាប់ទីផ្សារ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ហើយគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន