(នេប៉ាល់)៖ ប្រធានាធិបតីនេប៉ាល់ លោកស្រី Bidya Devi Bhandari ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត Dinesh Kafle នាយកប្រតិបត្តិ នៃមន្ទីរពេទ្យ Tribhuvan Teaching បាននិយាយថា ប្រធានាធិបតីដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅក្នុងការធ្វើតេស្ត PCR។

លោក Tika Dakar អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងការិយាល័យប្រធានាធិបតីបានប្រាប់ស៊ីនហួថា ប្រធានាធិបតីក៏ត្រូវបានធ្វើតេស្តរកជំងឺគ្រុនឈាម និងជំងឺគ្រុនផ្តាសាយតាមរដូវផងដែរ ប៉ុន្តែលទ្ធផលទាំងអស់គឺអវិជ្ជមាន៕