(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអ៊ុយក្រែន ប្រកាសទទួលស្គាល់ទីប្រជុំកោះ «គូរីល» ដែលរុស្ស៉ីកំពុងគ្រប់គ្រង ជារបស់ជប៉ុន

២៖ លោក ម៉ាក្រុង សន្យាបង្កើនជំនួយសព្វាវុធរបស់បារាំង ដល់អ៊ុយក្រែន ក្រោយរងការរិះគន់

៣៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់៖ NATO ត្រូវតែធ្វើការបន្ថែមទៀត ដើម្បីការពារសមាជិកប្រឆាំងរុស្ស៉ី

៤៖ ទីក្រុងមូស្គូ អះអាងថា ការបំផ្ទុះរថយន្តបង្កឲ្យមានអគ្គិភ័យដ៏សន្ធោរសន្ធៅមួយ នៅលើស្ពានតភ្ជាប់តំបន់គ្រីមៀ ទៅរុស្ស៉ី

៥៖ ក្រសួងការពារជាតិរុស្ស៉ី៖ «កងទ័ពរបស់ខ្លួននៅអ៊ុយក្រែន នៅតែទទួលបានការផ្គត់ផ្គង់ចាំបាច់ទាំងអស់»

៦៖ កូរ៉េខាងជើង៖ «ការធ្វើតេស្តមីស៉ីល ជាការការពារខ្លួនប្រឆាំងការគំរាមកំហែងពីយោធាអាមេរិក ហើយមិនប៉ះពាល់ដល់សុវត្ថិភាពប្រទេសជិតខាងនិងក្នុងតំបន់នោះទេ»