(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ ១៩ ចំនួន ៦,១៩៨នាក់ នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១,៩៤៨,៤០២នាក់។
ក្នុងចំណោមករណីថ្មីខាងលើនេះ មាន៦,៦០៨នាក់ ជាករណីឆ្លងក្នុងស្រុក និង១៩០ ជាករណីនាំចូល។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី, អ្នកជំងឺកូវីដ ១៩ ម្នាក់បានស្លាប់ថ្មី ក្នុងរបាយការណ៍ថ្ងៃសៅរ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,៦២៩នាក់៕