(ហាណូយ)៖ យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន៦៨២ បន្ថែមទៀតនៅថ្ងៃសៅរ៍នេះ ពោលគឺធ្លាក់ចុះចំនួន២០ ពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២២។
ក្នុងចំណោមករណីថ្មីទាំងអស់ខាងលើនេះជាការឆ្លងស្រុក ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ១១,៤៨៦,០៤៣នាក់។ ដោយឡែក មានអ្នកជំងឺម្នាក់នៅក្នុងរដ្ឋធានីហាណូយបានស្លាប់ នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ចំនួន ៤៣,១៥៣នាក់។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១០.៥៩៦.១៨៧ នាក់ ឬជាង ៩២ ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ។ ហើយបានចាក់វ៉ាក់សាំងដល់មនុស្សជាង ២២០.៥លាននាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕