(ប៉េកាំង)៖ ថ្ងៃទី៧ ខែតុលា អ្នកសារព័ត៌មានទទួលបានដំណឹងពីសន្និសីទសារព័ត៌មានអំពី «តំបន់ Xizang ក្នុងរយៈពេល១០ឆ្នាំ» ដែលបើកធ្វើនៅភូមិភាគស្វយ័ត Xizang បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១២មក ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៃប្រជាពលរដ្ឋនៅជនបទនៃតំបន់ Xizang បន្តរក្សាកំណើនពីរខ្ទង់ជាប់ៗគ្នា ល្បឿនកំណើននាំមុខតំបន់នានានៅទូទាំងប្រទេស ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ Xizang បានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញការបង្កើនប្រាក់ចំណូលរបស់កសិករ និងអ្នកគង្វាល ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ របស់ប្រជាពលរដ្ឋនៅជនបទ បានបន្តរក្សានិន្នាការកើនឡើងដ៏ល្អប្រសើរ។ ឆ្នាំ២០២១ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ របស់ប្រជាពលរដ្ឋនៅជនបទនៃតំបន់ Xizang បានឡើងដល់១៦៩៣៥យាន់ប្រាក់ចិន ត្រូវជា២,៩៧ដងនៃឆ្នាំ២០១២។
នៅឆមាសទី១ឆ្នាំ២០២២ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ របស់ប្រជាពលរដ្ឋនៅជនបទនៃតំបន់ Xizang បានឡើងដល់៥៧០៥យាន់ប្រាក់ចិន ល្បឿនកំណើនគឺ១១.១% ខ្ពស់ជាងល្បឿនកំណើនគិតជាមធ្យមនៅទូទាំងប្រទេសចំនួន ៥,៣%៕
វិទ្យុមិត្តភាពកម្ពុជាចិន