(បាងកក)៖ អាជ្ញាធរថៃក្នុងតំបន់បានរបាយការណ៍ថា ចំនួនមនុស្សក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលថែទាំកុមារនាថ្ងៃព្រហស្បតិ៍នេះ នៅខេត្តណងបួលាំភូ ភាគឦសានប្រទេសថៃ បានកើនដល់ ៣៦នាក់ហើយ ក្នុងនោះមានកុមារ ២៤នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២។

ខាងប៉ូលិសថៃក៏បានឱ្យដឹងទៀតថា បុរសជាខ្មាន់កាំភ្លើងខាងលើ ក៏បានទៅសម្លាប់គ្រួសារខ្លួនថែមទៀត មុនពេលធ្វើអត្តឃាតតាមក្រោយ។

គួរបញ្ជាក់ថា ករណីបាញ់សម្លាប់មនុស្សស្លាប់រង្គាលបែបនេះ គឺជារឿងដែលកម្រកើតមាននៅក្នុងប្រទេសថៃ។ កាលពីឆ្នាំ២០២០ ទាហានថៃម្នាក់ បានបាញ់សម្លាប់មនុស្ស២៩នាក់ និងបង្កឱ្យរបួសចំនួន៥៧នាក់ ក្នុងរយៈពេលជាច្រើនម៉ោង មុនពេលសកម្មភាព បាញ់ប្រហារបានបញ្ចប់ទៅវិញ ក្រោយខ្មាន់កាំភ្លើងរូបនោះ ត្រូវកងកម្លាំងពិសេសថៃបាញ់សម្លាប់៕