(តេហេរ៉ង់)៖ តំណាងរបស់អ៊ីរ៉ង់ប្រចាំអង្គការ OPEC បាននិយាយថា រដ្ឋមន្ត្រីមកពីបណ្តាប្រទេសនាំចេញប្រេង បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធលើការកាត់បន្ថយផលិតកម្មសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២។
លោក Amir Hossein Zamaninia ទេសាភិបាលអង្គការ OPEC របស់អ៊ីរ៉ង់បានប្រាប់អ្នកសារព័ត៌មានថា អង្គការនេះបានសម្រេចចិត្ត កាត់បន្ថយទិន្នផលប្រេងចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកាខាងមុននេះទៅ៕