(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,១៩៥ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី០៥ ខែតុលា ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៨៣,៥២៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៥៩៤,៨៤៤នាក់ និងស្លាប់សរុបចំនួន ៤៣,១៥១នាក់៕