(បង់ក្លាដែស)៖ ក្រុមហ៊ុនថាមពលរបស់រដ្ឋាភិបាលបាននិយាយថា ប្រជាជនប្រហែល ១៤០លាននាក់ នៅក្នុងប្រទេសបង់ក្លាដែសគ្មានអគ្គិសនីប្រើប្រាស់ កាលពីរសៀលថ្ងៃអង្គារ ដោយសារតែការដាច់ចរន្តអគ្គិសនី ដែលបណ្តាលមកពីការដាច់បណ្តាញអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២។
អ្នកនាំពាក្យគណៈកម្មាធិការអភិវឌ្ឍន៍អគ្គិសនី លោក Shamim Ahsan បានប្រាប់ AFP ថា បណ្តាញអគ្គិសនីបានដាច់នៅម៉ោងប្រហែល ២រសៀល ដោយបានធ្វើឲ្យប្រជាជនទូទាំងប្រទេសគ្មានអគ្គិសនីប្រើប្រាស់ លើកលែងតែផ្នែកខ្លះនៃភាគពាយ័ព្យប្រទេសប៉ុណ្ណោះ។
លោក Zunaid Ahmed Palak រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ បាននិយាយនៅលើទំព័រ Facebook របស់លោកថា អគ្គិសនីនឹងត្រូវបានស្ដារឡើងវិញ ដល់គ្រប់តំបន់ទាំងអស់ក្នុងរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែសនៅម៉ោង ៨យប់៕