(កៀវ)៖ សម្តេច Pope Francis បានថ្លែងអំពាវនាវទៅកាន់មេដឹកនាំទាំងពីរកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីរុស្ស៊ី លោក Vladimir Putin គួរតែប្រកាសបទឈប់បាញ់ ហើយត្រឡប់ទៅរកតុចរចាវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។
សម្តេចបានព្រមានថា ការកើនឡើងបន្ថែមទៀតអាចឈានដល់ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដោយមានផលវិបាកមហន្តរាយដល់ពិភពលោក។
សម្តេចប៉ាបបានពណ៌នាជម្លោះអ៊ុយក្រែននេះថាជា «របួសដ៏គួរឱ្យភ័យខ្លាច និងមិនអាចយល់បានចំពោះមនុស្សជាតិ»ដែលហាក់ដូចជាគ្មានទីបញ្ចប់ឡើយ៕