(តេហេរ៉ង់)៖ ក្រុមបំបែកខ្លួនប្រដាប់អាវុធបានសម្លាប់មនុស្ស ១៩នាក់ រួមទាំងសមាជិកជាច្រើននាក់ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ផងដែរ នៅឯស្ថានីយ៍ប៉ូលីសក្នុងទីក្រុង Zahedan ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២។
ប្រភពដដែលនេះបានគូសបញ្ជាក់ថា យ៉ាងហោចណាស់សមាជិក IRGC ចំនួន ៣២នាក់ក៏បានរងរបួសក្នុងការវាយប្រហារនេះ រួមទាំងសមាជិកនៃកងកម្លាំងស្ម័គ្រចិត្ត Basij ផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា ខ្មាន់កាំភ្លើងបានលាក់ខ្លួន ក្នុងចំណោមអ្នកគោរពបូជានៅជិតវិហារឥស្លាមមួយកន្លែង ក្នុងទីក្រុង Zahedan នៃខេត្ត Sistan-Baluchestan ហើយបន្ទាប់មកបានសម្រុកចូលប៉ុស្តិ៍ប៉ូលីសដែលនៅក្បែរនោះ៕