Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរីបន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ២,៨៦៣ករណីទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ (Video inside)

02-10-2022 21:21

(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ២,៨៦៣នាក់ និងមានករណីស្លាប់ថ្មីម្នាក់ទៀតក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ១០៥ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៩១៤,២៨០ករណី ដែលក្នុងនោះស្លាប់ ១,៦២០នាក់៕