(ប៉េកាំង)៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ពិធីបញ្ចាំងភាពយន្តពហុភាសាក្នុងស្រុកនិងក្រៅប្រទេស នៃខ្សែភាពយន្ត «បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អគ្គនាយកនិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមជាមួយភ្ញៀវកិត្តិយសសម្ពោធ ការបញ្ចាំងខ្សែភាពយន្តពហុភាសា «បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ»។
លោក Wang Xiaozhen អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោក Ma Xiaoguang ប្រធានផ្នែកព័ត៌មាន និងជាអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន និងលោកស្រី Xu Luying អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃការិយាល័យកិច្ចការហុងកុងនិងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋចិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ថ្លែងក្នុងសុន្ទរកថា លោក Wang Xiaozhen បានបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាត់ចែងកម្លាំងធនធានមនុស្សដ៍ឆ្នើម ដើម្បីផលិតខ្សែភាពយន្តពហុភាសា «បកស្រាយពីប្រទេសចិនក្នុងរយៈពេល១០ឆ្នាំ» ព្រមទាំងបានចេញផ្សាយទៅកាន់ក្នុងនិងក្រៅប្រទេស តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយរួមបញ្ចូលចំនួន ៤៤ភាសា ជាមួយនឹងសាច់រឿងដោយគួរឱ្យជក់ចិត្ត និងព័ត៌មានលម្អិតដ៏រស់រវើកសម្រាប់បកស្រាយពីប្រធានបទ «ការអភិវឌ្ឍទាំងអស់គឺដើម្បីប្រជាជន» និងបានបង្ហាញពីភាពទាក់ទាញ «ការគ្រប់គ្រងរបស់ប្រទេសចិន» រយៈពេល ១០ឆ្នាំ ក្នុងយុគសម័យថ្មី។
លោក Huo Qigang សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន អនុប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិន និងជាសមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា ខ្សែភាពយន្ត «បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» មានទម្រង់ថ្មីនិងខ្លឹមសារដ៏រស់រវើក។ លោករំពឹងទុកថា ការបញ្ចាំងខ្សែភាពយន្តនេះ ជាភាសាចិនកាតាំងនឹងធ្វើឱ្យអ្នកក្រុងហុងកុង កាន់តែច្រើនយល់ដឹងកាន់តែស៊ីជម្រៅ អំពីសភាពការណ៍ជាតិ និងគោលនយោបាយជាតិ ព្រមទាំងលើកទឹកចិត្តឱ្យអ្នកក្រុងហុងកុងកាន់តែច្រើន សម្រេចគុណតម្លៃផ្ទាល់ខ្លួន ក្នុងការអភិវឌ្ឍនៃមាតុភូមិ។
លោកស្រី Li Huiyin អនុប្រធានសហព័ន្ធយុវជន នៃមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវសម្គាល់ថា ខ្សែភាពយន្ត «បកស្រាយពីប្រទេសចិនរយៈពេល១០ឆ្នាំ» ធ្វើឱ្យយុវជនយល់ដឹងពីការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់ប្រទេសចិន ក្នុងរយៈពេល១០ឆ្នាំកន្លងមក ខណៈពេលដែលយល់ដឹងពីលេខសម្ងាត់ នៃការអភិវឌ្ឍជាតិ ក៏បានស្វែងរករូបភាពរួមចំណែកផ្ទាល់ខ្លួន ដល់ការអភិវឌ្ឍជាតិ និងសម្រេចក្តីសុបិនផ្ទាល់ខ្លួនផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន