(ប៉េកាំង)៖ ក្នុងឱកាសសមាជបក្សកុម្មុយនីស្តចិនលើកទី២០ជិតនឹងបើកឡើង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានមកដល់សាលពិព័រណ៍ទីក្រុងប៉េកាំងនាថ្ងៃទី២៧ ខែកញ្ញា អញ្ជើញចូលរួមពិព័រណ៍សមិទ្ធផលក្រោមប្រធានបទ «វិវឌ្ឍរីកចម្រើននៅក្នុងយុគសម័យថ្មី»។
លោកបានគូសបញ្ជាក់ថា ចាប់ពីសមាជិបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនទូទាំងបក្ស និងប្រទេស ដោះស្រាយបញ្ហាលំបាកដែលមិនទាន់បានដោះស្រាយ ក្នុងរយៈពេលយូរអង្វែង ធ្វើការងារសំខាន់និងធំៗពាក់ព័ន្ធនឹង អនាគតដ៏វែងឆ្ងាយ ហើយឆ្លងកាត់ហានិភ័យ និងការសាកល្បងជាច្រើនខាងផ្នែកនយោបាយ សេដ្ឋកិច្ចនិងធម្មជាតិជាដើម បុព្វហេតុបក្សនិងជាតិទទួលបាន សមិទ្ធផលជាប្រវត្តិសាស្ត្រ មានកំណែទម្រង់ជាប្រវត្តិសាសាស្ត្រ ហើយផ្តល់ការធានាប្រព័ន្ធរបប កាន់តែមានសុក្រឹតភាព មូលដ្ឋានសម្ភារៈកាន់តែរឹងមាំនិងកម្លាំងស្មារតីកាន់តែខ្លាំង ក្នុងការសម្រេចនូវការស្តារភាពរុងរឿងឡើងវិញ នៃប្រជាជាតិចិន។
លោកបន្តថា ត្រូវតែផ្សព្វផ្សាយដោយទូលំទូលាយ នូវវិធានការជាយុទ្ធសាស្ត្រ ការអនុវត្តជាកំណែទម្រង់ វិវឌ្ឍនភាពមានលក្ខណៈវាយទម្លុះ និងសមិទ្ធផលជានិមិត្តសញ្ញាក្នុងរយៈពេល១០ឆ្នាំ ផ្សព្វផ្សាយអត្ថន័យនិមិត្តសញ្ញា នៃកំណែទម្រង់ដ៏អស្ចារ្យ ក្នុងរយៈពេល១០ឆ្នាំក្នុងប្រវត្តិសាស្ត្របក្ស ប្រវត្តិសាស្ត្រចិនថ្មីប្រវត្តិសាស្ត្រកំណែទម្រង់និងបើកទូលាយ ការអភិវឌ្ឍសង្គមនិយម និងការអភិវឌ្ឍប្រជាជាតិចិន ដើម្បីលើកទឹកចិត្តប្រជាជនទូទាំងប្រទេស ពង្រឹងទំនុកចិត្តប្រវត្តិសាស្ត្រ ពង្រឹងគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រ ខិតខំឆ្ពោះទៅមុខនិងសាមគ្គីគ្នាតស៊ូ ក្នុងការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ និងទទួលបានជ័យជំនះថ្មីនៃសង្គមនិយមដែលមានលក្ខណៈចិន៕