(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៣,៤៥៤នាក់ តែមិនមានករណីស្លាប់ថ្មីទៀតទេ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២៤០ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៩០០,៧៦១ករណី ដែលក្នុងនោះស្លាប់ ១,៦១៧នាក់៕