(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៥៨៧ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ទោះយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។
គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៧៦,៩០៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៥៨៩,៨១៧នាក់ និងស្លាប់សរុបចំនួន ៤៣,១៤៧នាក់៕