Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំង ច្រានចោលការអះអាងដែលថា រុស្ស៉ីជាអ្នកនៅពីក្រោយការលេចធ្លាយបំពង់បង្ហូរឧស្ម័នទៅអឺរ៉ុប ដោយចាត់ទុកជារឿងឆោតល្ងង់

28-09-2022 19:04

(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃពុធ ទី២៨ ខែកញ្ញានេះបាននិយាយថា ការអះអាងដែលថា រុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារ ដែលអាចកើតមានលើបំពង់បង្ហូរឧស្ម័ន Nord Stream ជារឿងឆោតល្ងង់ ដោយបន្ថែមថាសហរដ្ឋអាមេរិកបានប្រឆាំងនឹងបំពង់បង្ហូរនេះ ហើយក្រុមហ៊ុនរបស់ខ្លួនបានរកប្រាក់ចំណេញដ៏ច្រើន ពីការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈបំពង់នេះ គឺគ្មានហេតុផលអ្វីដែលធ្វើរឿងទាំងនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទប្រចាំថ្ងៃថា ឧប្បត្តិហេតុចាំបាច់ត្រូវស៊ើបអង្កេត ប៉ុន្តែពេលវេលាសម្រាប់ជួសជុលបំពង់ ដែលរងការខូចខាតមិនច្បាស់នោះទេ។

នៅពេលត្រូវបានគេសួរ អំពីការអះអាងដែលថា រុស្ស៊ីនៅពីក្រោយការវាយប្រហារដែលអាចកើតមាននោះ លោក Peskov បាននិយាយថា «នោះគ្រាន់តែជាការប៉ាន់ស្មាន ហើយក៏ជារឿងឆោតល្ងង់ផងដែរ»។

ប្រទេសរុស្ស៊ីដែលបានកាត់បន្ថយ ការចែកចាយឧស្ម័នទៅកាន់អឺរ៉ុប បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្ម លើប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន បាននិយាយថា ទង្វើបំផ្លិចបំផ្លាញ គឺជាលទ្ធភាពមួយ ហើយថាការលេចធ្លាយនេះបានធ្វើឱ្យខូចដល់សន្តិសុខថាមពលរបស់ទ្វីបនេះ៕