(ប៉េកាំង)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០០៧ លោក Xi Jinping លេខាធិការបក្សប្រចាំនៅខេត្ត Zhejiang បានចុះត្រួតពិនិត្យការងារនៅសាកលវិទ្យាល័យខេត្ត Zhejiang ពាក្យគន្លឹះរបស់ការចុះត្រួតពិនិត្យការងារលើកនេះគឺ ស្បែកជើង។

នៅពេលនោះ ឧស្សាហកម្មស្បែកជើងនៅ ខេត្ត Zhejiang មានចំនួនប្រហែល ៤០% នៃទីផ្សារប្រទេសចិន ស្មើនឹង ២០% នៃទីផ្សារពិភពលោក។ ប៉ុន្តែកម្រិតនៃការអភិវឌ្ឍទូទៅនៃឧស្សាហកម្មនេះមានកម្រិតទាប គួបផ្សំនឹងការកើនឡើងនៃថ្លៃពលកម្ម និងការកើនឡើងតម្លៃវត្ថុធាតុដើម បណ្តាលឱ្យប្រាក់ចំណេញនៃសហគ្រាសទាបណាស់។

ប៉ុន្តែតើការផលិតស្បែកជើងនេះមានទំនាក់ទំនងអ្វីជាមួយសាកលវិទ្យាល័យ? តាមពិត សាកលវិទ្យាល័យខេត្ត Zhejiang មានសាស្ត្រាចារ្យម្នាក់ដែលធ្វើការសិក្សាស្រាវជ្រាវ អំពីការរចនាផលិតផលដែលជំនួយដោយកុំព្យូទ័រ គាត់ឈ្មោះ Geng Weidong គាត់បានសហការជាមួយរោងចក្រស្បែកជើងលើ វិស័យឧស្សាហកម្មនិងការសិក្សានិងស្រាវជ្រាវ ហើយបានបង្កើតកម្មវិធីឧស្សាហកម្មដោយឯករាជ្យ ដែលអាចបង្កើតជាពុម្ព 3D យ៉ាងត្រឹមត្រូវដោយផ្អែកលើទម្រង់ជើង។ ទម្រង់ជើងស្បែកជើងដែលផលិតពីពុម្ពនេះ អាចសមនឹងទម្រង់ជើងរបស់អតិថិជន យ៉ាងជាក់លាក់។ ប្រសិនបើប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ អាចសម្រេចបាននូវការផលិតស្បែកជើងតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មិនត្រឹមតែបំពេញតម្រូវការគុណភាពខ្ពស់របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយកាកសំណល់យ៉ាងច្រើន ហើយបានបង្កើនតម្លៃបន្ថែមនៃឧស្សាហកម្មទៀតផង។

លោក Xi Jinping បានពិចារណាថា ប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា ដើម្បីជួយដល់ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផលិតកម្ម បែបប្រពៃណីរបស់ខេត្ត Zhejiang។ គម្រោងរបស់លោក Geng Weidong នេះបានទាក់ទាញភ្នែករបស់លោក Xi Jinping យ៉ាងជ្រាលជ្រៅ។ នៅក្នុងបន្ទប់សន្និសីទរបស់សាលា លោក Xi Jinping បានសួរសំណួរជាច្រើន។ បន្ទាប់ពីបានស្តាប់ចម្លើយរបស់លោក Geng Weidong និងអ្នកផ្សេងទៀត លោក Xi Jinping នៅតែមានអារម្មណ៍ថា មិនគ្រប់គ្រាន់ទេ ។ ដោយឃើញឧបករណ៍សម្រាប់ប្រមូលទម្រង់ជើងនៅក្នុងបន្ទប់សន្និសីទ លោកបានស្នើឱ្យសាកល្បងវា។

លោក Xi Jinping បានបោះជើងទទេរម្ខាងជាន់លើវេទិកាកញ្ចក់។ កាមេរ៉ាឌីជីថលចំនួន ១០ គ្រឿងបានថតស្កែនឡើងចុះ ឆ្វេងស្តាំ នូវទម្រង់ជើងរបស់លោក។ លោក Xi Jinping នៅតែពាក់ស្បែកជើងនិងស្រោមជើង ហើយពុម្ព 3D នៃជើងរបស់លោកបានបង្ហាញខ្លួន នៅលើអេក្រង់កុំព្យូទ័រក្នុងរយៈពេលតិចជាង ៣០វិនាទី។ លោក Xi Jinping បានដើរទៅមើលពុម្ព 3D យ៉ាងយកចិត្តទុកដាក់។ នៅពេលដែលលោកបានចាកចេញពីសាកលវិទ្យាល័យខេត្ត Zhejiang លោកបានកាន់ដៃលោក Geng Weidong ដើរបណ្ដើរនិយាយបណ្ដើរ រហូតដល់លោកឡើងឡាន។

ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផលិតកម្មរបស់ខេត្ត Zhejiang នេះគឺជាអ្វីដែលលោក Xi Jinping បានបន្តជំរុញចាប់តាំងពីលោកបានចូលកាន់តំណែងនៅខេត្ត Zhejiang តាំងពីឆ្នាំ ២០០២ មក ។ លោកបានហៅវាថា "ផ្ទេរប្តូរបក្សីមិនល្អចេញពីទ្រុង"៖ មិនត្រូវពន្លឿនការផ្លាស់ប្តូរនៃរបៀបកំណើនសេដ្ឋកិច្ច ធ្វើឱ្យ «បក្សីល្អ» ដែល «ស៊ីតិច ពងច្រើននិងហើរឆ្ងាយ» ដឹកនាំសេដ្ឋកិច្ចរបស់ខេត្ត Zhejiang។

ហេតុអ្វីបានជាធ្វើបែបនេះ? នៅពេលនោះ ប្រទេសចិនបានចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក ឧស្សាហកម្មផ្សេងៗបានចាប់ផ្តើមប្រឈមមុខនឹង ការប្រកួតប្រជែងអន្តរជាតិ។ ខេត្ត Zhejiang ធ្លាប់បានផ្អែកលើអត្ថប្រយោជន៍ដែលឈានមុខគេចូលទីផ្សារ និងបង្កើតក្រុមឧស្សាហកម្មមួយចំនួន ដែលមានគុណសម្បត្តិក្នុងការប្រកួតប្រជែងនៅក្នុងស្រុក។ ប៉ុន្តែនៅពេលដែលចូលក្នុងទីផ្សារអន្តរជាតិ គុណសម្បត្តិត្រូវបានបាត់បង់៖ កម្រិតឧស្សាហកម្មមានកម្រិតទាប សមត្ថភាពច្នៃប្រឌិតបច្ចេកវិទ្យាខ្សោយ ហើយសមត្ថភាពអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពគឺអន់។ បន្ទាប់ពីចូលក្នុង WTO ខេត្ត Zhejiang ដែលជាកន្លែងត្រួសត្រាយផ្លូវនៃកំណែទម្រង់ និងការបើកទូលាយបានប្រឈមមុខនឹង ការប្រកួតប្រជែងទីផ្សារអន្តរជាតិមុនគេ។

តើធ្វើដូចម្តេចដើម្បីបង្កើនសមត្ថភាពផលិតឧបករណ៍របស់សហគ្រាសខេត្ត Zhejiang ? បន្ទាប់ចុះត្រួតពិនិត្យការងារនៅកន្លែងផ្សេងៗ លោក Xi Jinping បានទទួលបានការសន្និដ្ឋាន ខេត្ត Zhejiang ត្រូវពន្លឿនការកសាងមូលដ្ឋានផលិតកម្មទំនើប។ លោកក៏បានលើកឡើងថា បន្ទាប់ពីបានចូលជាសមាជិក WTO ខេត្ត Zhejiang គួរតែប្រកាន់យកអាកប្បកិរិយាសកម្មបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្រកួតប្រជែងក្នុងវិសាលភាពកាន់តែធំ និងកម្រិតកាន់តែស៊ីជម្រៅ។

ដើម្បីសម្រេចបាននូវគោលដៅ «ផ្ទេរបក្សីមិនល្អចេញពីទ្រុង» លោក Xi Jinping ផ្ទាល់បានចូលក្នុងការងារនេះ។ លោកបានកែលម្អយន្តការការងារ នៃការនាំចូលទុនក្នុងស្រុកនិងបរទេស ប្រើប្រាស់មូលធនដែលមានគុណភាពខ្ពស់ ក្នុងស្រុកនិងបរទេស បច្ចេកវិទ្យាទំនើបធនធានមនុស្សនិងធនធានគ្រប់គ្រង បន្តលើកកម្ពស់កម្រិត នៃការអភិវឌ្ឍឧស្សាហកម្មរបស់ខេត្ត Zhejiang។ លោកបានលើកទឹកចិត្តសហគ្រាសនៅខេត្ត Zhejiang ឱ្យចេញទៅក្រៅនិងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នៅតំបន់ផ្សេងទៀតនិងទីផ្សារអន្តរជាតិ ដើម្បីកែលម្អកម្រិតឧស្សហកម្មផលិតកម្ម។

ដោយសារការលើកកម្ពស់គុណភាព និងការផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលរបស់លោក Geng Weidong សាស្រ្តាចារ្យសាកលវិទ្យាល័យ Zhejiang បានជំរុញដោយជោគជ័យដល់ឧស្សាហកម្មស្បែកជើងនៅខេត្ត Zhejiang ព័ត៌មានភាវូបនីយកម្មជំរុញដល់ ឧស្សាហកម្មប្រពៃណីបានក្លាយជាការពិត។ ក្រោមការដឹកនាំជាយុទ្ធសាស្រ្តនៃការប្រកាន់ខ្ជាប់ នូវការដើរលើមាគ៌ានៃឧស្សាហូបនីយកម្មបែបថ្មី របស់លោក Xi Jinping ខេត្ត Zhejiang សម្រេចបាននូវការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មផលិតកម្មផែនទីបង្ហាញផ្លូវស្តីពី «ផ្ទេរបក្សីមិនល្អចេញពីទ្រុង» នៃឧស្សាហកម្មផលិតកម្មរបស់ខេត្ត Zhejiang ដែលលោក Xi Jinping លើកឡើងបានក្លាយជាការពិត៕

វិទ្យុមិត្តភាពកម្ពុជាចិន