Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរីបន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៤,៣៦០ករណី និងស្លាប់០២នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)

27-09-2022 21:46

(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៤,៣៦០នាក់ និងមានករណីស្លាប់ថ្មីចំនួន ២នាក់បន្ថែមទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២៩៤ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៨៩៧,៣០៧ករណី ដែលក្នុងនោះស្លាប់ ១,៦១៧នាក់៕