Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អេបេ ត្រូវបានបិទបញ្ចប់ទៅវិញហើយ

27-09-2022 18:04

(តូក្យូ)៖ នាល្ងាចថ្ងៃអង្គារនេះ ការប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិ ជូនអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ បានបិទបញ្ចប់ ទៅវិញហើយ ក្រោយចាប់បើកធ្វើកាលពីវេលារសៀលថ្ងៃដដែលនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។

លោក អាបេ ស៉ីនហ្សូ មានអាយុ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងម្នាក់មានអាយុ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅ កំលុងពេលរូបលោកកំពុងថ្លែងសុន្ទរកថា ក្នុងការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយ នៅឯទីក្រុងណារ៉ា ហើយភ្លាមៗនោះមុនខ្មាន់កាំភ្លើង ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិនេះ ដែលចំណាយប្រាក់អស់ជិត ១២លានដុល្លារ បានបង្កភាពចម្រូងចម្រាស និងការមិនពេញចិត្តពីសំណាក់ប្រជាជនជប៉ុនជាច្រើន។ យ៉ាងណាក៏ដោយ ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់លោក អាបេ នៅតែបានប្រារព្ធឡើង តាមការគ្រោងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជាង ៤,៣០០នាក់ ក្នុងនោះរួមមាន ប្រមុខរដ្ឋាភិបាលចំនួន៤៨រូប ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ន៕