(ប៉េកាំង)៖ នៅថ្ងៃទី២២ខែមិថុនាឆ្នាំនេះ សកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនបានចេញផ្សាយ សេចក្តីថ្លែងការណ៍បើកចំហថា សកលវិទ្យាល័យនេះបានរងការវាយប្រហារតាមបណ្តាញអ៊ីនធើណែតពីបរទេស បន្ទាប់មក អាជ្ញាធរប៉ូលីសទីក្រុង Xi’an បានធ្វើការស៊ើបអង្កេតជាផ្លូវការចំពោះរឿងនេះ មជ្ឈមណ្ឌលនៃដោះស្រាយបន្ទាន់ចំពោះ វីរុសកុំព្យូទ័រជាតិនៃប្រទេសចិននិងក្រុមហ៊ុន៣៦០ បានរួមគ្នាបង្កើតក្រុមបច្ចេកទេស ចូលរួមដំណើរទាំងស្រុងនៃការងារវិភាគ ផែ្នកបច្ចេកទេសរបស់សំណុំរឿងនេះ ព្រមទាំងបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេត អំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន បានរងការវាយប្រហារតាមបណ្តាញអ៊ីនធើណែតពីអង្គការ NSA នៃប្រទេសអាមេរិកនៅថ្ងៃទី៥ ខែកញ្ញា។
របាយការណ៍ស៊ើបអង្កេតបានចង្អុលបង្ហាញថា ប្រភពវាយប្រហារតាមបណ្តាញអ៊ីនធើណែតលើកនេះ គឺមកពីការិយាល័យប្រតិបត្តិការឈ្លានពានពិសេស (TAO) របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)។ ថ្ងៃទី២៧ ខែកញ្ញា ក្រុមបច្ចេកទេសបានចេញផ្សាយម្តងទៀត នូវរបាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ វាយប្រហារតាមបណ្តាញអ៊ីនធើណែត។
របាយការណ៍បានបង្ហើបឱ្យដឹងថា ការិយាល័យប្រតិបត្តិការឈ្លានពានពិសេស (TAO) បានបង្កើតច្រកផ្លូវដែលហៅថា «ស្របច្បាប់» ដើម្បីភ្ជាប់ចូលពីចម្ងាយទៅកាន់បណ្តាញទិន្នន័យស្នូល នៃប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិន ក្នុងដំណើរវាយប្រហារតាមបណ្តាញអ៊ីនធើណែត ចំពោះសកលវិទ្យាល័យភាគពាយ័ព្យប្រទេសចិន ព្រមទាំងបានសម្រេចការលួចចូល និងគ្រប់គ្រងចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិន។
លោក Yang Tao អគ្គនាយកនៃអគ្គនាយកដ្ឋានអាមេរិកខាងជើង និងអូសេអានីនៃក្រសួងការបរទេសចិនបានថ្លែងថា បច្ចុប្បន្ននេះ របាយការណ៍ស៊ើបអង្កេតដែលចេញផ្សាយដោយមជ្ឈមណ្ឌលដោះស្រាយបន្ទាន់ ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិន និងក្រុមហ៊ុន ៣៦០ ស្តីពីការដែលស្ថាប័នក្រោមឱវាទទីភ្នាក់ងារសន្តិសុខជាតិអាមេរិក បានវាយប្រហារតាមបណ្តាញអ៊ីនធើណែត ចំពោះសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន គឺជារឿងពិតជាក់ច្បាស់និងមានភស្តុតាងរឹងមាំនិងពេញលេញ។
នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលអាមេរិកធ្វើការវាយប្រហារតាមបណ្តាញអ៊ីធើណែត និងលួចយកព័ត៌មានរសើបពីអង្គការប្រទេសចិន។ ទង្វើរបស់ភាគីអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរចំពោះ ការសម្ងាត់បច្ចេកទេសរបស់អង្គការពាក់ព័ន្ធនៃប្រទេសចិន បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម័្ពន្ធគន្លឹះរបស់ប្រទេសចិន ព្រមនិងសន្តិសុខព័ត៌មានបុគ្គលរបស់ប្រជាពលរដ្ឋចិន ដាច់ខាតត្រូវបញ្ឈប់ភ្លាម៕
វិទ្យុមិត្តភាពកម្ពុជា ចិន