(យូអិន)៖ នៅថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសប៉ាគីស្ថានតំណាងឱ្យប្រទេសជិត៧០ ថ្លែងសុន្ទរកថារួមដោយបានលើកឡើងថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមានអធិបតេយ្យភាពជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។
ប៉ាគីស្ថានសង្កត់ធ្ងន់ថា កិច្ចការហុងកុង ស៊ីនជាំងនិងស៊ីចាំងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ពួកយើងប្រឆាំងនឹងការធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ក្លាយទៅជាបញ្ហានយោបាយនិងការអនុវត្តស្តង់ដារពីរ ក៏ដូចជាប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។
ក្រៅពីនេះ ក៏មានប្រទេសជាង ២០ ផ្សេងទៀតបានថ្លែងសុន្ទរកថាដោយឡែកពីគ្នាដើម្បីសម្តែងការគាំទ្រចំពោះប្រទេសចិន ពោលគឺ មានប្រទេសសរុបជិត១០០ បានសម្តែងការយោគយល់និងគាំទ្រចំពោះ គោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសចិន តាមរយៈវិធីខុសៗគ្នា៕
វិទ្យុមិត្តភាពកម្ពុជាចិន