(ប៉េកាំង)៖ ពេលអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ កាលពីថ្ងៃទី២៤ ខែកញ្ញា លោក វ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនបានប្រកាសថា ប្រទេសចិនបានចាប់ដំណើរការនូវរបៀបវារៈផ្លូវច្បាប់ក្នុងស្រុក ដើម្បីអនុម័តលើ «ពិធីសារកាំភ្លើង»

នេះជាវិធានការដ៏សំខាន់ដែលប្រទេសចិន ធ្វើឡើងដើម្បីអនុវត្តយ៉ាងសកម្ម នូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគាំពារសន្តិភាពនិងស្ថិរភាពអន្តរជាតិនិងតំបន់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីចិន ក្នុងការគាំទ្រពហុភាគីនិយមនិងអនុវត្តទស្សនៈ ស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ។

ការតាក់តែង «ពិធីសារកាំភ្លើង» គឺក្នុងគោលបំណងធ្វើឱ្យមានបទដ្ឋាន អន្តរជាតិខាងវិស័យផលិតកាំភ្លើង នាំចេញនាំចូលកាំភ្លើងនិងគ្រប់គ្រងកាំភ្លើងជាដើម ដើម្បីជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំចាត់ចែង៕

វិទ្យុមិត្តភាពកម្ពុជាចិន