(ប៉េកាំង)៖ ពេលរំលឹកពីរយៈទើបចូលធ្វើការ លោក Xi Jinping ប្រធានរដ្ឋចិនបាននិយាយថា «តម្រូវការទាមទារដំបូងជាចម្បូងចំពោះខ្លួនឯងរបស់ខ្ញុំ គឺស្វែងរកភាពលំបាកសម្រាប់ខ្លូនឯង»។ លោកបានបន្ថែមទៀតថា «យើងធ្វើអ្វីៗដើម្បីមនុស្សសាមញ្ញ ហើយយើងមិនអាចមានគំនិតស្វែងរកតែសុភមង្គលផ្ទាល់ខ្លួននោះទេ» ហើយនិយាយបន្ថែមទៀត លើកនេះលោកបានតស៊ូមតិថា យុវជនគួរតែស្វែងរកការលំបាកសម្រាប់ខ្លួនឯង។

បច្ចុប្បន្ននេះ កម្មាភិបាលវ័យក្មេងទាំងឡាយបានកើតក្នុងយុគសម័យដ៏អស្ចារ្យ ហើយពួកគេគឺជាកម្លាំងថ្មីក្នុងការអភិវឌ្ឍកិច្ចការបក្ស និងប្រទេសជាតិ។ ក្នុងពេលប្រឈមមុខនឹងការផ្លាស់ប្តូរដ៏អស្ចារ្យ នៅក្នុងពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សន៍ និងសភាពការណ៍ទូទៅនៃយុទ្ធសាស្ត្រ ស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ពួកគេត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ពង្រឹងការលត់ដំខ្លួនឯង និងពង្រឹងជំនាញរបស់ខ្លួន។ នៅក្នុងដំណើរនេះ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ «ស្វែងរកការលំបាកសម្រាប់ខ្លួនឯង»

អត្ថន័យដើមនៃពាក្យនេះគឺនាំទុក្ខដាក់ខ្លួន តែការ «ស្វែងរកការលំបាកសម្រាប់ខ្លួនឯង» របស់លោក Xi Jinping ដូចដែលលោកលើកឡើងថា «ទោះបីជាមានការលំបាកច្រើន ជារៀងរាល់ថ្ងៃនឹងជួបប្រទះបញ្ហាប្រឈមផ្សេងៗគ្នាក្តី លុះត្រាតែរាងកាយធ្វើការមិនបាន លុះត្រាតែមិនឱ្យខ្ញុំធ្វើទៀត ដរាបណាមិនមានរឿងទាំងពីរនេះ ខ្ញុំនឹងបន្តធ្វើការដោយឥតឈប់ឈរ»។ នេះគឺជាកម្រិតខ្ពស់ខាងស្មារតីដែលមានសុទិដ្ឋិនិយម ដែលមានមោទនភាពដោយសារការស៊ូទ្រាំនឹងទុក្ខលំបាក ហើយមានសេចក្តីរីករាយដោយសារការជម្នះការលំបាក។

ការលំបាកគឺជាការពិពណ៌នាអំពីស្ថានភាព ហើយក៏ជាការលត់ដំឆន្ទៈរបស់មនុស្សផងដែរ។ ភាពលំបាកអាចជំរុញឲ្យពួកគេមានការអភិវឌ្ឍ ហើយភាពលំបាកក៏អាចជំរុញឲ្យពួកគេ ទទួលភាពជោគជ័យផងដែរ។ កម្មាភិបាលវ័យក្មេងស្ថិតក្នុងរយៈកាលមាសនៃការរីកចម្រើន ហើយការស្វែងរកវិធីត្រឹមត្រូវដើម្បីស៊ូទ្រាំនឹង ការលំបាកនឹងជួយបង្កើតទស្សនៈ ចំពោះពិភពលោក ទស្សនៈវិស័យចំពោះជីវិតនិង ទស្សនៈចំពោះគុណតម្លៃ បង្កើតឡើងនូវការតាំងចិត្តដ៏រឹងមាំ ការជឿជាក់លើកខ្លួនឯង និងទឹកចិត្តតស៊ូ ពង្រឹងសមត្ថភាព ដើម្បីរីករាយបានលឿន៕

វិទ្យុមិត្តភាពកម្ពុជាចិន