(ហុងគ្រី)៖ សារព័ត៌មាន Reuters រាយការណ៍ថា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានស្នើសុំឱ្យដកទណ្ឌកម្មចេញពីរុស្ស៊ី ដើម្បីឲ្យសេដ្ឋកិច្ចអឺរ៉ុបអាចងើបឡើងវិញបាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីហុងគ្រី ក៏បានប្រកាសថាលោកគ្រោងនឹងរៀបចំ «ការពិគ្រោះយោបល់ថ្នាក់ជាតិ» ដើម្បីរកមើលថា តើប្រទេសរបស់លោកគាំទ្រការដាក់ទណ្ឌកម្មប្រឆាំង នឹងទីក្រុងម៉ូស្គូដែរឬទេ៕