(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer លោក អាល់បឺត បួរឡា (Albert Bourla) បានឱ្យដឹងថាលោកបានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ ហើយ នេះគឺជាលើកទី២ ដែលលោកបានឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក អាល់បឺត បួរឡា បានបន្ថែមថាលោកមានសុខភាព និងអារម្មណ៍ល្អធម្មតា។
លោក បួរឡា មានអាយុ ៦០ឆ្នាំ ធ្លាប់បានឆ្លងកូវីដ១៩ ម្ដងមកហើយកាលពីខែសីហា ហើយលោកក៏បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ៤ដូសផងដែរ ជាមួយ វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer របស់លោក សហការផលិតជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech៕