(មូស្គូ)៖ ប្រទេសមហាអំណាចក្នុងពិភពលោកហាក់បីដូចជា កំពុងត្រៀមខ្លួនរួចទៅហើយខណៈដែល រុស្ស៊ីបានប្រកាសជ្រើសយក ផ្លូវដើរដ៏ខ្លីប្រញាប់បញ្ចប់សង្គ្រាម, នោះគឺជម្រើសប្រើអាវុធប្រល័យលោក។ ផ្លូវដើរដោយខ្លីរបស់រុស្ស៊ីកំពុងបានរៀបចំនេះ គឺការបញ្ជួនទ័ពមួយផ្នែក៣០ម៉ឺន នាក់ទៅសមរភូមិមុខ និងការធ្វើប្រជាមតិបញ្ចូលទឹកដី ដែលក្រុមផ្តាច់ខ្លួនគ្រប់គ្រងនាភាគខាង កើតអ៊ុយក្រែន បញ្ចូលក្នុងទឹកដីរុស្ស៊ី ដើម្បីបង្កាការឈ្លានពានមកពីខាងក្រៅ។ រុស្ស៊ីបានថ្លែងថា ការធ្វើប្រជាមតិនេះ គឺជាទង្វើត្រឹមត្រូវស្របច្បាប់ យោងតាមឆន្ទៈពលរដ្ឋក្នុងតំបន់ដែល គេបានរំដោះចង់បាន, ប៉ុន្តែក្រុមប្រទេសលោកខាងលិច បានប្រតិកម្មថា ការប្រើវិធីធ្វើប្រជាមតិនេះ គឺជាអំពើចាប់បង្ខំ និងផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទោះជាមានការប្រឆាំង, រុស្ស៊ីនៅតែបន្ត ហើយថែមទាំងបានប្រើសម្តីព្រមាននូវលទ្ធភាពប្រើ អាវុធនុយក្លេអ៊ែ័រដើម្បីការពារ ទឹកដីភាគខាងកើតអ៊ុយក្រែននោះថែមទៀតបន្ទាប់ពីបានក្លាយ ជាតំបន់នៃរណបរុស្ស៊ីត្រឹមត្រូវតាមច្បាប់រួចហើយ មេដឹកនាំសហរដ្ឋអាមេរិកលោកចូបៃដិន បានប្រើសម្តីព្រមានទប់ស្កាត់មុននេះ រួចទៅហើយ ថា បើលោកពូទីនហ៊ានប្រើអាវុធប្រល័យលោកនោះមែន សង្គ្រាមនឹងកាន់តែអាក្រក់ដែលមិន ដូចអ្វីធ្លាប់កើតឡើងក្នុងអតីតកាលសង្គ្រាមលោកលើកទី២ឡើយ។ បើសិនជាផ្លូវធ្វើដំណើរទៅមុខ នឹងស្ថិតលើផ្លូវចង្អៀតនេះមែន, សង្គ្រាមលោកលើកទី៣ នឹងពិបាកគេចវេសជាទីបំផុត។
តំបន់ផ្តាច់ខ្លួនទាំង៤ដែលរុស្ស៊ីបានគ្រប់គ្រងភាគខាងកើតអ៊ុយក្រែន បានចាប់ផ្តើមធ្វើប្រជាមតិហើយនៅថ្ងៃសុក្រនេះ ដើម្បីការចូលរួមទឹកដីរបស់ខ្លួន ជាមួយនឹងរុស្ស៊ី។ ការធ្វើប្រជាមតិក្នុងតំបន់ដុនបាស ដែលរួមមានខេត្តលូហានស៍ និងខេត្តដូណេតស៍ និងតំបន់ Kherson និងហ្សាប៉ូរីហ្សៀ នឹងមាន រយៈពេល៥ថ្ងៃរវាងពីថ្ងៃទី២៣ ដល់២៧កញ្ញា ឆ្នាំ២០២២ បើទោះបីជាមានការរិះគន់និងថ្កោល ទោសពីប្រទេសអ៊ុយក្រែន, សហរដ្ឋអាមេរិកនិងក្រុម ប្រទេសសម្ព័ន្ធក៏ដោយ។ តំបន់ក្នុងខេត្ត លូហានស៍, ខេត្តដូណេតស៍, តំបន់ Kherson និងនៅ ហ្សាប៉ូរីហ្សៀ ជាតំបន់មានផ្ទៃដីទំហំប្រមាណ១៥ភាគ រយនៃទឹកដីអ៊ុយក្រែនទាំងមួល ឬស្មើនឹងទំហំនៃទឹកដីប្រទេសហុងគ្រីទាំងមូល។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានថ្លែងថាបើទោះបីជារុស្ស៊ីធ្វើប្រជាមតិ នោះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យស្ថានការណ៍ប្រែប្រួលបានឡើយ។ លោក Dmytro Kuleba ក្នុងការឆ្លើយតបនឹងសំណូររបស់ ក្រុមសារព័ត៌មានបានថ្លែងថាបើទោះ បីជាមានការធ្វើប្រជាមតិយ៉ាងណាក្តី, ស្ថានការណ៍នឹងមិនប្រែប្រួលនោះទេ។ បណ្តាប្រទេសសម្ព័ន្ធក្នុងទ្វីបអឺរ៉ុប បានបដិសេធការមិនទទួលស្គាល់ការធ្វើប្រជាមតិរបស់រុស្ស៊ី ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននោះឡើយ។
មេដឹកនាំប្រទេសបារាំងលោកអេម៉ានូអែលម៉ាក្រុងបានថ្លែងថ្កោលទោសការធ្វើប្រជាមតិរបស់ រុស្ស៊ីនោះ។
លោកអេម៉ានូអែលម៉ាក្រុងបានថ្លែងថាប្រទេសរុស្ស៊ី ត្រូវតែយល់ថាគេមិនអាចចាប់បង្ខំលើឆន្ទៈ ណាមួយដោយប្រើប្រាស់ មធ្យោបាយយោធានោះឡើយ។ លោកបានហៅការធ្វើប្រជាមតិនោះ គឺជាអំពើឥតខ្មាស់អៀន។ នៅជាមួយគ្នានេះផងដែរ, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានថ្លែងប្រឆាំងនឹងការធ្វើប្រជាមតិរបស់រុស្ស៊ី និងចាត់ទុកថាជាអំពើប្រមាថមួយដល់អង្គការសហប្រជាជាតិ។
លោក Anthony Blinken បានថ្លែងចាត់ទុកការធ្វើប្រជាមតិនោះ គឺជាទង្វើក្លែងក្លាយដែលគ្មាន ការខ្មាសអៀន។ លោកថាចំណែកការប្រកាសធ្វើចល័តទ័ព របស់រុស្ស៊ីទៅកាន់តំបន់ព្រំដែន នោះ ក៏មិនមែនជាការបង្ហាញនូវឥទ្ធិពលកម្លាំងអ្វីដែរ ប៉ុន្តែជាសញ្ញាបង្ហាញថារុស្ស៊ីបានទន់ ខ្សោយហើយ។ លោក Anthony Blinken បញ្ជាក់ថាបើសិនជាការធ្វើប្រជាមតិនេះ នៅតែបន្ត, ហើយរុស្ស៊ីនឹងនិយាយថាគេបានដាក់ទឹកដីអ៊ុយក្រែននោះជាទឹកដីរណបក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់នោះឡើយ។
នៅជាមួយគ្នានេះផងដែរ, រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានថ្លែងបន្ទរការថ្កោលទោសដូចគ្នា ចំពោះការធ្វើប្រជាមតិរបស់រុស្ស៊ី។ លោកបានអំពាវនាវដល់ប្រទេស ដទៃទៀតប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ីនេះ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានថ្លែងបរិហាថាជាមួយនឹងការធ្វើ ប្រជាមតិនោះ រុស្ស៊ីរំពឹងថានឹងអាចគ្រប់គ្រងទឹកដីរណបនាវេលាចុងខែកញ្ញានេះ។ លោក James Cleverly បានថ្លែងថារហូតដំណាច់ខែ, បំណងរបស់រុស្ស៊ីគឺចង់ធ្វើតំបន់រណប នោះក្លាយជាតំបន់ផ្លូវការរបស់ខ្លួន។ ប៉ុន្តែលោកថាអង់គ្លេស សូមបដិសេធដោយមិនទទួល ស្គាល់ឡើយ។ លោកថាការធ្វើប្រជាមតិនេះគឺជាការធ្វើប្រជាមតិក្លែងក្លាយ ក្នុងមហិច្ឆិតានៃអំពើឈ្លានពានរបស់រុស្ស៊ីតែប៉ុណ្ណោះ។
នៅជាមួយគ្នានេះផងដែរ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូហ្គូទែ័រ៉េស បានថ្លែងក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិថ្ងៃនេះថា ការធ្វើប្រជាមតិរបស់រុស្ស៊ីនេះ គឺជាការ បំពាននឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកអង់តូនីញ៉ូហ្គូទែ័រ៉េសថ្លែងថា ការធ្វើប្រជាមតិដាក់តំបន់នៃទឹកដីណាមួយ ជារណបដល់ប្រ ទេសដទៃដោយសារតែវិធីគាបបង្ខំយោធាឬដោយការគំរាមកំហែង គឺជាការបំពានលើធម្មនុញ្ញ អង្គការសហប្រជាជាតិនិងបំពានលើផ្លូវច្បាប់អន្តរជាតិផងដែរ។
ប៉ុន្តែទោះជាមានប្រតិកម្មពីប្រទេសនានានិងពីមេដឹកនាំអង្គការសហប្រជាជាតិក្តី ប្រទេសរុស្ស៊ី នៅតែបន្តសកម្មភាពរបស់ខ្លួនជាដដែលចាប់ផ្តើម នៅថ្ងៃទី២៣កញ្ញានេះ ក្នុងតំបន់គ្រប់គ្រងទាំង៤នាភាគខាងកើតអ៊ុយក្រែន។ ការរៀបចំធ្វើប្រជាមតិនេះ គឺនឹងធ្វើឱ្យល្បែងនយោបាយនឹងប្រែប្រួល។ ប្រសិនណាបើពលរដ្ឋ ក្នុងតំបន់ដុនបាស, Kherson និងហ្សាប៉ូរីហ្សៀ ដែលមានពលរដ្ឋភាគច្រើននិយាយភាសារុស្ស៊ី បានចូលរួមជាមួយនឹងរុស្ស៊ីនោះហើយ, គឺរុស្ស៊ីនឹងអាចប្រើប្រាស់សមត្ថភាពយោធារបស់ខ្លួន ពេញលេញបានក្នុងតំបន់ផ្តាច់ខ្លួនទាំង៤នោះ។ ច្បាប់នៃប្រទេសរុស្ស៊ី បានអនុញ្ញាត ឱ្យមានការប្រើប្រាស់កងកម្លាំងទ័ពពេញលេញរបស់ខ្លួន ប្រសិនណាបើមានអំពើឈ្លានពានណាមួយ ចូលមកក្នុងទឹកដីរបស់រុស្ស៊ី។
ទីភ្នាក់ងារ Russia Today បានដកស្រង់សម្តីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដែលថ្លែងថា ដើម្បីអាចការពារទឹកដីរបស់ខ្លួនបាន រុស្ស៊ីអាចប្រើសមត្ថភាពនៃកម្លាំងទ័ពចល័ត របស់ខ្លួនផងនិងថែមទាំងអាវុធរបស់រុស្ស៊ី គ្រប់ប្រភេទរួមមានទាំងអាវុធនុយក្លេអ៊ែ័រជាយុទ្ធ សាស្ត្រនោះផង។ លោក Medvedev ដែលសរសេរនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃព្រហស្បតិ៍សង្កត់ធ្ងន់ថា ការធ្វើប្រជាមតិដែលធ្វើនៅថ្ងៃទី២៣ និងថ្ងៃទី២៧ ខែកញ្ញា ប្រព្រឹត្តទៅតាមការរៀបចំទុក។ លោកបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតទាំង២ ក្នុងតំបន់ Donbass និងទឹកដីផ្សេងទៀត នឹងត្រូវបានទទួលស្គាល់ចូលរួមជាមួយប្រទេសរុស្ស៊ី។ លោក Medvedev បានសរសេរគំរាមថា មីស៊ីលលឿនជាងសម្លេង Hypersonic របស់រុស្ស៊ី នឹងអាចបាញ់លឿនជាទីបំផុតទៅកាន់គោលដៅនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍តាមបណ្តាញសារព័ត៌មាន បានបង្ហាញថាជាមួយនឹងសេចក្តីសម្រេចរបស់ រុស្ស៊ីដែលប្រើប្រាស់វិធីបញ្ចប់សង្គ្រាមលឿននេះ ត្រូវបណ្តាប្រទេសទាំង៣០ ដែលជាសមាជិករបស់អង្គការណាតូ កំពុងតែខ្វល់ខ្វាយនិងស្ថិតក្នុងសភាពខុសពីធម្មតា។ ប្រទេសទាំងអស់ ដែលជាសមាជិករបស់អង្គការណាតូ កំពុងបង្វែរការចាប់អារម្មណ៍របស់ ខ្លួននាពេលនេះ ផ្តោតមកលើប្រទេសរុស្ស៊ីវិញ ដោយបារម្ភខ្លាចក្រែងសង្គ្រាមរាលដាលមួយ នឹងកើតឡើងក្នុងទ្វីបអឺរ៉ុប គ្រាដែលរុស្ស៊ីបានព្រមានថា អាវុធមីស៊ីលលឿនជាងសម្លេង Hypersonic បានស្ថិតតាមគោលដៅវាយប្រហារទៅហើយនោះ។ បើសិនជាមានការផ្ទុះ សង្គ្រាមនុយក្លេអ៊ែ័រនោះមែន, ទ្វីបអឺរ៉ុបនឹងក្លាយជា ថ្លុកឈាមខ្លាំងជាងគេបង្អស់។
បើនិយាយអំពីប្រទេសដែលមានអាវុធនុយក្លេអ៊ែ័រ, រុស្ស៊ីគឺជាប្រទេសដែលមានគ្រាប់ នុយក្លែ អ៊ែ័រច្រើនជាងគេដល់៥ពាន់៩៧៧គ្រាប់។ សហរដ្ឋអាមេរិកដែលមានចំនួន៥ពាន់៤២៨គ្រាប់ បូកជាមួយបារាំងមាន ២៩០គ្រាប់ និងអង់គ្លេសមាន២២៥គ្រាប់ សារុបចំនួន៥ពាន់៩៤៣គ្រាប់ ក៏នៅតែមានចំនួនតិចជាងគ្រាប់នុយក្លេអ៊េ័ររបស់រុស្ស៊ីដែរ។
តាមពិតសហរដ្ឋអាមេរិកនិងប្រទេសជាក្រុមសម្ព័ន្ធ នឹងមិនចង់ឱ្យកិច្ចប្រឹងប្រែងរបស់ខ្លួនដែល កំពុងជួយប្រទេសអ៊ុយក្រែនទទួលបរាជ័យ ជាពិសេសក្នុងពេលនេះដែលកំពុងមានប្រៀបលើ សមរភូមិនាភាគខាងកើតអ៊ុយក្រែននោះ ត្រូវរុស្ស៊ីដណ្តើមយកប្រៀបឈ្នះនោះទៅវិញទេ។ ប្រសិនបើអ៊ុយ ក្រែនបានបាត់បង់ទឹកដីភាគខាងកើតក្រោយការធ្វើប្រជាមតិរបស់ក្រុមផ្តាច់ ខ្លួនមែននោះ អង្គការណាតូពិតជាបាក់មុខមិនខាន។ ដូច្នេះសហរដ្ឋអាមេរិក និងប្រទេសជា សម្ព័ន្ធ នឹងមិនអាចទទួលយកវិធីថ្មីដែលរុស្ស៊ីបានជ្រើសនោះបានទេ ដូចសុភាសិត Old Habits Die Hard។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងថាអង្គការ ណាតូទោះជា យ៉ាងណាក៏ដោយនឹងត្រូវស្ថិតនៅជាមួយនឹង អ៊ុយក្រែនជាប់ជានិច្ច។ អតីតប្រធានាធិតីរុស្ស៊ី លោក Medvedev បានព្រមានតាមការសរសេរ លើបណ្តាញសង្គមបញ្ជាក់សម្តីចុងក្រោយទៀតថា លោកខាងលិច និងប្រជាជនរបស់អង្គការណាតូ ចាំបាច់ត្រូវតែ យល់ថា «រុស្ស៊ីបានជ្រើសរើសយកផ្លូវនេះដើរហើយ និងរុស្ស៊ីមិនមានផ្លូវត្រូវបកក្រោយទៀត នោះឡើយ»។
អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុប លោក Ben Hodges បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែកញ្ញាថា សហរដ្ឋអាមេរិក នឹងអាចវាយកម្ទេចបាននូវកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលមានមូលដ្ឋាននៅ Crimea ឬមូលដ្ឋានរបស់រុស្ស៊ីដែលនៅលើដែនឧបទ្វីបគ្រីមៀរនោះ ប្រសិនបើរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាញ់ដាក់នៅលើទឹកដីអ៊ុយក្រែន៕