(ញូវយ៉ក)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស (Liz Truss) នៅថ្ងៃពុធសប្ដាហ៍នេះបានសន្យាថាចក្រភពអង់គ្លេសនឹងបន្តផ្ដល់គាំទ្រ និងជំនួយយោធាដល់អ៊ុយក្រែន រហូតទាល់តែយកឈ្នះនៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខមហាសន្និបាត UN លោកស្រី ត្រាស បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ ... ហើយនៅក្នុងខណៈពេលដ៏សំខាន់នៃជម្លោះ ខ្ញុំសន្យាថាយើងនឹងបន្ត ក៏ដូចជានឹងបង្កើនជំនួយយោធារបស់យើងសម្រាប់អ៊ុយក្រេន ដរាបណាសង្រ្គាម នៅតែបន្តកើតឡើង»

គួរបញ្ជាក់ថា បើតាមលោកស្រី លីស ត្រាស ខណៈលោកស្រីកំពុងថ្លែងសុន្ទរកថា នៅចំពោះមុខមហាសន្និបាត UN ជំនួយអាវុធថ្មីរបស់ចក្រភពអង់គ្លេស កំពុងធ្វើត្រូវបានបញ្ជូនទៅដល់ទីក្រុងកៀវ ផងដែរ៕