(ប៉េកាំង)៖ ប្រទេសចិននឹងបង្កើនការនាំចូលផលិតផលកសិកម្មពីប្រទេសវៀតណាម និងធានានូវការទូទាត់គយដោយរលូននៅកំពង់ផែព្រំដែន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ដោយបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសចិនមានឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាម ហើយនឹងបង្កើនការហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរបុគ្គលិក ក្រោមមូលដ្ឋាននៃការទប់ស្កាត់កូវីដ-១៩៕