(ប៉េកាំង)៖ ថ្ងៃទី១៣ ខែកញ្ញា មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិនបានចេញផ្សាយ «របាយការណ៍វិភាគអំពីអាវុធអ៊ីនធើណេត suctionchar នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA»។ ក្នុងការស៊ើបអង្កេតអំពីហេតុការណ៍ ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យចិន បានរងការវាយប្រហារតាមអ៊ីនធើណេតពីកម្លាំងក្រៅដែន មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិនបានរកឃើញអាវុធអ៊ីនធើណេតឈ្មោះ suctionchar នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)។ អាវុធអ៊ីនធើណេតនេះសំដៅលើប្រព័ន្ធ Unix/Linux ដើម្បីលួចយកគណនីនិងលេខសម្ងាត់ពីម៉ាស៊ីនមេពីទីចម្ងាយ។

ការវាយប្រហារតាមអ៊ីនធើណេត ដែលសំដៅចំពោះសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យចិនលើកនេះ បានបណ្តាលឱ្យទិន្នន័យសំខាន់ៗយ៉ាងច្រើនសន្ធឹត ត្រូវលួចយកជាបន្តបន្ទាប់។ តាមរយៈការស៊ើបអង្កេតជំហានយ៉ាងស៊ីជម្រៅ បានរកឃើញបន្ថែមថា ក្រៅពីសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យចិន បណ្តាញអ៊ីនធើណេតនៃស្ថាប័នផ្សេងទៀតរបស់ចិន ក៏មានតម្រុយរងការវាយប្រហារពីអាវុធអ៊ីនធើណេតឈ្មោះ suctionchar ផងដែរ ដែលប្រហែលជា ការិយាល័យប្រតិបត្តិការឈ្លានពានពិសេសតាមបណ្តាញអ៊ីនធើណេត (TAO) នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានប្រើប្រាស់វីរុសអ៊ីនធើណេត suctionchar ដើម្បីធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេត ចំពោះប្រទេសចិនដោយទ្រង់ទ្រាយធំ៕

វិទ្យុមិត្តភាពកម្ពុជាចិន