(ប៉េកាំង)៖ ថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាក្របខណ្ឌតូច នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុង Samarkand ហើយផ្លាស់ប្តូរយោបល់ស្តីពីការអភិវឌ្ឍ អង្គការសហប្រតិបត្តិការសៀងហៃ និងបញ្ហាសំខាន់ៗអន្តរជាតិនិងក្នុងតំបន់ ពាក់ព័ន្ធនឹងនយោបាយនិងស្ថានការណ៍សេដ្ឋកិច្ចក្នុងតំបន់។
លោក Xi Jinping បានលើកឡើងថា ចាប់ពី ការបង្កើតឡើងអង្គការសហប្រតិបត្តិការសៀងហៃជាង ២០ឆ្នាំមក តែងតែជ្រោងទង់ «ស្មារតីសៀងហៃ» ជានិច្ច ហើយបានស្វែងរកមាគ៌ាធំឡើងបែបថ្មីមួយ នៃអង្គការអន្តរជាតិ។ ត្រូវពូនជ្រំទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប្រកាន់ខ្ជាប់ការរាប់អានគ្នាដោយសមភាព ផ្តួចផ្តើមការបើកទូលាយនិងបរិយាប័ន្ន។ ពិភពលោកពេលបច្ចុប្បន្នមិនមានសន្តិភាពទេ យើងត្រូវតែធ្វើឱ្យកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យកាន់តែស៊ីជម្រៅ។
លោក Xi Jinping បន្តទៀតថា បក្សកុម្មុយនីស្តចិនជិតនឹងបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីគូសផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍប្រទេសចិន ក្នុងដំណាក់កាលបន្ទាប់។ ជានិច្ចកាល ភាគីចិននឹងប្រកាន់ខ្ជាប់ ការអភិវឌ្ឍដោយសន្តិភាព បែបបើកទូលាយ កិច្ចសហប្រតិបត្តិការ និងរួមគ្នា រីករាយជួយដល់ការអភិឌ្ឍរបស់ប្រទេសក្នុងតំបន់ តាមរយៈការអភិវឌ្ឍរបស់ខ្លួន ដើម្បីផ្តល់សុភមង្គលនិងផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសនានា៕
វិទ្យុមិត្តភាពកម្ពុជាចិន