(ប៉េកាំង)៖ បច្ចុប្បន្ននេះ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតមានការរីករាលដាលយ៉ាងឆាប់រហ័ស ដូចជាការឆបោកទូរគមនាគមន៍ និងតាមអ៊ីនធឺណិតដែលបានក្លាយជា ផលប៉ះពាល់សាធារណៈនៅលើពិភពលោក។ ស្ថាប័នសន្តិសុខសាធារណៈចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើ ការអនុវត្តច្បាប់អន្តរជាតិនិងជំរុញការបង្រ្កាប បទល្មើសឆរបោកទូរគមនាគមន៍ តាមបណ្តាញអ៊ីនធឺណេតបន្ថែមទៀត។ ការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិត គឺជាឧក្រិដ្ឋកម្មឆ្លងដែនទូទៅ។
ចាប់ពីខែមីនាដល់ខែមិថុនា ឆ្នាំ២០២២នេះ ស្ថាប័នសន្តិសុខសាធារណៈចិន និងផ្នែកប៉ូលីសនៃរដ្ឋសមាជិកចំនួន ៧៦ នៃអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ បានចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងបទឆរបោក ដោយបានកម្ទេចទីតាំងប្រព្រឹត្តបទល្មើសចំនួន ១៧៧០ នៅប្រទេសជាច្រើន និងស្ទាក់ចាប់បានមូលនិធិខុសច្បាប់ជាង ៥០ លានដុល្លារអាមេរិក។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងសន្តិសុខសាធារណៈចិនបានថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិតឆ្លងដែនជា ទំនួលខុសត្រូវរួមរបស់សមត្ថកិច្ចប៉ូលីសគ្រប់ប្រទេសទាំងអស់។ ស្ថាប័នសន្តិសុខសាធារណៈចិន នឹងអនុវត្តនូវច្បាប់ប្រឆាំងការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិត ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិបន្ថែមទៀត និងវាយបង្ក្រាបយ៉ាងតឹងរ៉ឹងលើ ឧក្រិដ្ឋកម្មឆបោកទូរគមនាគមន៍និងតាមអ៊ីនធឺណិត៕
វិទ្យុមិត្តភាពកម្ពុជាចិន