(ប៉េកាំង)៖ ពេលថ្មីៗនេះ មជ្ឃណ្ឌលចិន-អាស៊ាននិងសមាគមមិត្តភាពចំពោះបរទេសទីក្រុងប៉េកាំងបានសហការគ្នាប្រារព្ធធ្វើសកម្មភាព «ទិវាចិន-អាស៊ាន២០២២»។ លោក Chen Dehai អគ្គលេខាធិការមជ្ឃណ្ឌលចិន-អាស៊ាន និងឯកអគ្គរាជទូតឯកអគ្គរដ្ឋទូតពាក់ព័ន្ធប្រទេស ដូចជាលោកជំទាវ ខែក កែមាលី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិននិងតំណាងមកពីគ្រប់មជ្ឈដ្ឋានចំនួនជាង១២០រូប បានអញ្ជើញចូលរួម។

លោក Chen Dehai បានថ្លែងថាឆ្នាំនេះគឺខួប៣១ គម្រប់នៃការបង្កើតទំនាក់ទំនង សន្ទនារវាងចិននិងអាស៊ាន ហើយក៏ជាខួប៥៥ឆ្នាំនៃការបង្កើតអាស៊ានឡើងហើយក៏ជា ឆ្នាំទី១នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រោងជ្រុយ រវាងចិននិងអាស៊ានដែលត្រូវបាន បង្កើតឡើងដែរ។

មជ្ឃណ្ឌលចិន-អាស៊ាននឹងបន្តខិតខំប្រឹងប្រែងអនុវត្ត នូវគំនិតឯកភាពគ្នាដ៏សំខាន់ដែលថ្នាក់ដឹកនាំចិននិងអាស៊ាន បានដើរដល់ក្រាលផ្លូវនិងកសាងស្ពានដើម្បីធ្វើ ឲ្យការផ្លាស់ប្តូរដ៏មេត្រីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែង ក្នុងគ្រប់វិស័យកាន់តែស៊ីជម្រៅជំរុញឲ្យប្រជាជនទ្វេភាគី ស្គាល់គ្នារាប់អានគ្នានិងចុះសម្រុងគ្នារួមចំណែកកាន់តែច្រើនទៅក្នុងការរួមគ្នាកសាង មហាគ្រួសារមេត្រីភាពនៃចិនអាស៊ាន។

ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋាន បាននិយាយសំណេះសំណាលដោយសប្បាយរីករាយ ចែករំលែកវិប្បធម៍ប្រទេសរៀងៗខ្លួន ជាមួយគ្នារួមគ្នាសម្លឹងទៅកាន់អនាគតដ៏ល្អបវរនៃ ទំនាក់ទំនងចិននិងអាស៊ាន៕

វិទ្យុមិត្តភាពកម្ពុជាចិន