(សាម៉ាកាន់)៖ រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៉ី លោក អាឡិចហ្សាន់ឌឺ ណូវ៉ាក់ (Alexander Novak) បាននិយាយថាបំពង់ឧស្ម័នមួយរបស់រុស្ស៉ីតភ្ជាប់ទៅកាន់ ប្រទេសចិន នឹងជំនួសបំពង់ឧស្ម័ន Nord Stream 2 តភ្ជាប់ទៅកាន់អឺរ៉ុប និងដែលត្រូវបានបោះបង់ចោលអំឡុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។
នៅពេលត្រូវបានសាកសួរនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី រ៉ូសស៊ីយ៉ាង វ័ន (Rossiya-1) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាតើរុស្ស៉ីនឹងយក បំពង់ឧស្ម័ន Asian Force Siberia 2 ជំនួសបំពង់ឧស្ម័នអឺរ៉ុប Nord Stream 2 ដែរឬក៏យ៉ាងណា? លោក ណូវ៉ាក់ បានឆ្លើយយ៉ាងខ្លីថា «ពិតមែនហើយ»។
លោក ណូវ៉ាក់ ដែលបានអមដំណើរលោក ពូទីន ចូលរួមក្នុងកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងប្រទេសអ៊ូសបេគីស្ថានដែរនោះ ក៏បានឱ្យ ដឹងដែរថាចិន និងរុស្ស៉ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗនេះ ស្ដីពីការបង្ហូរឧស្ម័ន ៥០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ កាត់តាមបំពង់ ឧស្ម័ន Force 2 ក្នុងតំបន់ស៊ីបេរី៕