(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ២,៤២៣នាក់ និងមានករណីស្លាប់ថ្មីបន្ថែមចំនួនម្នាក់ទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២៣៧រណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៨៦៩,៥៩១ករណី ដែលក្នុងនោះស្លាប់ ១,៦០៥នាក់៕