(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,៩៦៥ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមចំនួន ៥នាក់ទៀតផងដែរ។
គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៥០,៩៩៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៤៤៨,៨១៣នាក់ និងស្លាប់សរុបចំនួន ៤៣,១៣៧នាក់៕