(ប៉េកាំង)៖ ពិព័រណ៍ចិន-អាស៊ានលើកទី១៩ ជិតនឹងសម្ពោធបើកនៅក្រុង Nanning ភូមិភាគក្វាងស៊ីប្រទេសចិន នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ។ ពិព័រណ៍ចិន-អាស៊ានគឺបង្កើតឡើងទន្ទឹមនឹងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដែលបានដើរតួនាទីដ៏សំខាន់ក្នុងដំណើរកសាងសហគមន៍រួមវាសនាចិន-អាស៊ាន។ យើងនាំគ្នារំលឹកឡើងវិញនូវដំណើររួមគ្នា កសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ។
១. ជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩មក ចិននិងអាស៊ានបានចែករំលែកបទពិសោធ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំរុញការផ្គត់ផ្គង់សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើកិច្ចសហប្រតិបត្តិការខាងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង ហើយឈានដល់គំនិតឯកភាពគ្នាជាច្រើនក្នុងការរួមគ្នា គាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។
២. ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិជាញឹកញាប់
ចិននិងអាស៊ានមានទំនាក់ទំនងជិតស្និទ្ធខាងវប្បធម៌ ហើយការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិក៏ញឹកញាប់ដែរ។ ទ្រង់ទ្រាយនៃការប្រស្រ័យទាក់ទងរវាងប្រជាជននៃភាគីទាំងពីរ បានលើសពី៥០លាននាក់នៅឆ្នាំ២០១៨។
៣. ការតភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធកើនឡើងជាបន្តបន្ទាប់
ភាគីទាំងពីរបានបង្កើនការតភ្ជាប់និងកិច្ចសហប្រតិបត្តិការ ខាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ផ្លូវថ្នល់ កំពង់ផែ និងព្រលានយន្តហោះជាដើម។ គិតមកទល់ចុងខែកក្កដាឆ្នាំ២០២២ ការដ្ឋានដែលសហគ្រាសចិនបានម៉ៅការសាងសង់ នៅប្រទេសអាស៊ានបានដំណើរការដោយនឹងនរ ដែលបានសម្រេចទំហំអាជីវកម្មលើសពី៣សែន ៨ម៉ឺនលានដុល្លារអាមេរិក។
៤. ពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងយ៉ាងឆាប់រហ័ស
ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ាន បានឡើងដល់៥សែន ៤ម៉ឺន ៤ពាន់ ៩រយលានដុល្លារអាមេរិក ដែលកើនឡើង១៣,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ត្រូវជា១៥ភាគរយនៃទំហំនាំចេញនាំចូលសរុបរបស់ចិន។
៥. ប្រសិទ្ធភាពលេចធ្លោនៃកិច្ចសហប្រតិបត្តិការខាងការវិនិយោគ
គិតមកទល់ចុងខែកក្កដាឆ្នាំនេះ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ានគឺលើសពី៣សែន៤ម៉ឺនលានដុល្លារអាមេរិក ដែលបានក្លាយជាដៃគូសហប្រតិបត្តិការដ៏រស់រវើកបំផុត ក្នុងវិស័យវិនិយោគទៅវិញទៅមក៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន