(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,១០៧ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃពុធនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។
គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៤៨,០៣៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៣៩៣,៦៣២នាក់ និងស្លាប់សរុបចំនួន ៤៣,១៣២នាក់៕