(ប៉េកាំង)៖ ក្នុងអំឡុងពេលបំពេញការងារនៅតំបន់ណាមួយ រាល់ពេលដែលលោក Xi Jinping ទៅសិក្សាស្រាវជ្រាវ លោកនឹងរកសៀវភៅប្រវត្តិសាស្ត្រអំពី តំបន់នោះមកអានដោយយកចិត្តទុកដាក់។ លោកថា ការសិក្សានិងស្រាវជ្រាវ គឺស្វែងយល់ពីស្ថានភាពទីកន្លែងមួយ និងចាប់យកលក្ខណៈពិសេសនៃទីកន្លែងនោះ ដើម្បីដឹកនាំការងារប្រកបដោយប្រសិទ្ធភាព។ មានអ្នកធ្វើការងារជាមួយលោកបាននិយាយថា៖ «កម្រឃើញថ្នាក់ដឹកនាំណា ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រ និងប្រវត្តិសាស្ត្រក្នុងស្រុកដូចជាគាត់ណាស់»។
លោក Xi Jinping បាននិយាយថា វាមិនគ្រប់គ្រាន់ទេក្នុងការប្រមើរមើលស្ថានភាព និងស្តាប់របាយការណ៍ ក្រៅពីនោះក៏ត្រូវមើលប្រវត្តិសាស្រ្តផងដែរ។ ការបង្ហាញដ៏ល្អបំផុតនៃប្រវត្តិសាស្រ្តរបស់ស្រុកមួយ គឺស្ថិតនៅក្នុងសៀវភៅប្រវត្តិរបស់ស្រុក ហើយប្រវត្តិនៃខេត្តគឺមានលក្ខណៈទូលំទូលាយជាង ដែលរួមទាំងតួអង្គវិជ្ជមានផង និងតួអង្គអវិជ្ជមានផង។ អ្នកអាចឃើញអ្វីដែលបានកើតឡើងនៅកន្លែងនេះ ហើយអ្នកអាចរៀនពីវាបាន។
នៅក្នុងការសិក្សាស្រាវជ្រាវមួយ លោក Xi Jinping បាននិយាយអំពីអ្វីដែលគាត់បានអាននៅក្នុង «កំណត់ហេតុទីក្រុង Funing» ដោយនិយាយថាមានសមុទ្រមួយឈ្មោះ Guanjing នៅស្រុក Xiapu «ល្បីឈ្មោះដោយសារតែមានទឹកសាបហូរចេញពីបាតសមុទ្រ» ដែលសម្បូរទៅដោយត្រីពណ៌លឿងដ៏ធំម្យ៉ាង។
អ្នកស្រុកថាត្រីច្រើនសន្ធឹកក្នុងមួយឆ្នាំ អាចយកមកធ្វើជាម្ហូបអារហារហូបបានកន្លះឆ្នាំ។ លោកបានចង្អុលបង្ហាញថា «នេះគឺជាធនធានដ៏សំខាន់នៅក្នុងខេត្ត Fujian ភាគខាងកើតយើង។ យើងចាំបាច់ត្រូវអភិរក្សវាឱ្យបានល្អ និងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ដូចជាឧស្សាហកម្មចញ្ចឹមត្រី ដើម្បីឱ្យប្រជាជនមានជីវភាពសម្បូរធូធា»។
អ្នកដែលបានធ្វើការជាមួយ Xi Jinping មានចំណាប់អារម្មណ៍មួយ៖ នៅក្នុងកិច្ចប្រជុំ មេដឹកនាំទូទៅនិយាយអំពីដីធ្លី GDP ជាដើម តែលោក Xi Jinping ចាប់ផ្តើមជាមួយនឹងប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់ក្នុងស្រុក ហើយបន្ទាប់មកនិយាយអំពី ឧស្សាហកម្ម និយាយអំពីការអភិវឌ្ឍ ដើម្បីដោះស្រាយបញ្ហាដោយចំចំណុច។
ដើម្បីស្វែងយល់ពីស្ថានភាពសំខាន់ៗក្នុងតំបន់មួយភ្លាមៗ អ្នកត្រូវយល់ពីប្រវត្តិសាស្ត្ររបស់កន្លែងនោះ។ វិធីដែលស្វែងយល់ពីប្រវត្តិសាស្ត្រដ៏គួរឱ្យទុកចិត្តបំផុត គឺការអានកំណត់ត្រា នេះជាទម្លាប់របស់ខ្ញុំ។ លោក Xi Jinping បាននិយាយថា «កាលពីមុន មិនថាខ្ញុំទៅទីណានោះទេ រឿងដំបូងដែលខ្ញុំបានធ្វើគឺមើលកំណត់ហេតុ ប្រវត្តិសាស្ត្រក្នុងស្រុក»។
ការអានប្រវតិ្តសាស្រ្តធ្វើឱ្យមនុស្សម្នាក់មានប្រាជ្ញា ឱ្យតែឃើញអតីតកាលកន្លងផុតយូរប៉ុណ្ណា យើងក៏នឹងអាចមើលឃើញ អនាគតដ៏វែងឆ្ងាយប៉ុណ្ណឹង។ លោក Xi Jinping អានសៀវភៅសៀវភៅប្រវត្តិសាស្រ្ត គឺមិនត្រឹមតែស្វែងយល់ពីការវិវត្តន៍ នៃទីកន្លែងនោះប៉ុណ្ណោះទេ ក៏ថែមទាំងរៀនពីបទពិសោធន៍ និងប្រាជ្ញាពីប្រវត្តិសាស្ត្រផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន