(ប៉េកាំង)៖ នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន» បានកំដរ ជនជាតិចិននៅទូទាំងពិភពលោកឆ្លងបុណ្យជួបជុំសាមគ្គី ដែលប្រកបដោយភាពកកក្តៅ ល្អបវរ និងរ៉ូមែនទិក។

ក្រៅពីការផ្សាយផ្ទាល់ចំពោះក្នុងនិងក្រៅប្រទេស រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែឆ្នាំនេះ ក៏បានផ្សាយតាមអេក្រង់ 8K ចំនួនជាង២៧០ផ្ទាំងដែល តំឡើងនៅកន្លែងនិមិត្តរូបរបស់ទីក្រុងចំនួន៧០ ទីក្រុងទូទាំងប្រទេសចិនដោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអេក្រង់ UHDសាធារណៈ។ គិតត្រឹមវេលាម៉ោង ២២ ថ្ងៃទី១០ ខែកញ្ញា ប្រព័ន្ធសារព័ត៌មានគ្រប់ប្រភេទនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលផ្សាយផ្ទាល់នូវ «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ» មានចំនួនការចូលរួមទស្សនាបានលើសពី២៣៨លានដង។

ប្រធានបទដែលទស្សនជនចាប់អារម្មយ៉ាងខ្លាំងមានចំនួនជាង៥០០ ចំនួនអំណានប្រធានបទសំខាន់អំពីរាត្រីសមោរសរនេះមានជាង ៦៦០០លានដង ចំនួនអំណាន ប្រធានបទពាក់ព័ន្ធសរុបបានលើស ៧៧០០លានដង ចំនួនចាក់ផ្សាយវីដេអូពាក់ព័ន្ធជិត៩០០លានដង។

ទស្សនិកជនជាតិនិងអន្តរជាតិបានសរសើរថា៖ «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនពិតជាល្អណាស់ និង ការផ្សំនូវវប្បធម៌ប្រពៃណីជាមួយនឹងបច្ចេកវិទ្យាថ្មីពិតជាអស្ចារ្យ» រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កម្មវីធីពោរពេញដោយភាពល្អបវរចង់បន្តទស្សនាទៀត ការមើលរាត្រីសមោសរបានធ្វើឱ្យនឹកផ្ទះណាស់៕