(ប៉េកាំង)៖ លោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនខ្ញុំមានច្រើនរូបកន្លងមក ដល់ឥឡូវខ្ញុំនៅតែចងចាំមុខរបស់ពួកគាត់ ពួកគាត់បានបង្រៀនចំណេះដឹង និងហេតុផលធ្វើជាមនុស្សទាំងអស់ដល់ខ្ញុំ ឱ្យខ្ញុំទទួលបានផលប្រយោជន៍មិនចេះអស់...។
នេះជាឃ្លាមួយរបស់លោក Xi Jinping ប្រធានរដ្ឋចិនពេលដែលលោកនឹករលឹកដល់គុណរបស់លោកគ្រូអ្នកគ្រូ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ លោកបានដើរចូលសាលានិងបន្ទប់រៀនជាច្រើនលើកច្រើនសារ ដើម្បីនិយាយសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស។ លោកបានមានប្រសាសន៍ថា ចាត់ទុកការអប់រំជាការងារមូលដ្ឋានគ្រឹះនៅក្នុងផែនការមួយរយឆ្នាំសម្រាប់អភិវឌ្ឍប្រទេស។ មួយឃ្លានេះបានឆ្លុះបញ្ជាំងឱ្យឃើញថា នៅក្នុងគំនិតរបស់លោក ការអប់រំត្រូវបានដាក់នៅក្នុងថ្នាក់ជាអាទិភាព។
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ គឺជាទិវាគ្រូបង្រៀនលើកទី៣៨របស់ប្រទេសចិន យើងមកស្វែងយល់អំពីមនោសញ្ចេតនារវាងលោក Xi JInping ប្រធានរដ្ឋចិននិងលោកគ្រូអ្នកគ្រូរបស់លោក។ លោកស្រី Chen Qiuying ដែលជាអ្នកគ្រូបង្រៀនភាសាចិនរបស់លោក Xi Jinping៖ គាត់គោរពគ្រូបានធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាន
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលមុនចូលទិវាគ្រូបង្រៀនមួយថ្ងៃ កាលនោះលោក Xi Jinping បានកាន់មុខតំណែងជាថ្នាក់ដឹកនាំកំពូលប្រទេសចិនរួចហើយ។ លោកបានអញ្ជើញត្រឡប់មកដល់សាលា Bayi ដែលជាសាលាលោកធ្លាប់រៀន ដើម្បីសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស។ ថ្ងៃនោះលោក Xi Jinping បានជួបជាមួយនឹងលោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនលោក។ ពេលស្តាប់លោកមានប្រសាសន៍ថា៖ សាលានេះមានឬសរបស់លោក មានមនោសញ្ចេតនារបស់លោក ក្នុងសាលានេះគាត់ជាសិស្ស មិនមែនជាថ្នាក់ដឹកនាំរដ្ឋទេ។ ទឹកភ្នែករបស់អ្នកគ្រូ Chen Qiuying ដែលមានអាយុ៧៧ឆ្នាំសឹងតែធ្លាក់ចុះមក រាប់សិបឆ្នាំកន្លងផុតទៅហើយមនោសញ្ចេតនារវាងលោក និងលោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនលោក មិនដែលមានការប្រែប្រួលទេ។ ក្នុងសាលាមានលោកគ្រូចាស់មួយរូបបាននិយាយថា៖ លោកបាននាំសុភមង្គលមកឱ្យប្រជាជន។ លោក Xi Jinping បានឆ្លើយតបថា៖ គឺដោយសារលោកគ្រូអ្នកគ្រូបានបង្រៀនពួកខ្ញុំ។
លោក Chen Zhonghan៖ លោក Xi Jinping ជាបុគ្គលដែលចេះដឹងគុណ និងមានមនោសញ្ចេតនា។ ន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា Bayi រួច លោក Xi Jinping បានទៅបម្រើការងារនៅភូមិ Liangjiahe ស្រុក Yan’an ខេត្ត Shaanxi។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកនេះលោក Xi Jinping តែងតែនឹករំលឹក និងចងចាំដល់សាលានិងលោកគ្រូអ្នកគ្រូរបស់លោក។ ពេលលោកធ្វើការនៅតាមខេត្ត មានឱកាសត្រឡប់មកប៉េកាំងវិញ លោកតែងតែឆ្លៀតពេលទៅសួរសុខទុក្ខដល់ លោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនគាត់។ លោកបានគូសបញ្ជាក់ច្រើនដងថា៖ ត្រូវតែធ្វើឱ្យគ្រូបង្រៀនក្លាយទៅជាអាជីព ដែលត្រូវសង្គមទាំងមូលគោរពនិងស្ញប់ស្ញែងបំផុត គួរបង្កើតបរិយាកាសល្អប្រសើរដែលគោរពគ្រូបង្រៀននៅក្នុងសង្គម។
លោក Chen Zhonghan ដែលជាលោកគ្រូធ្លាប់បង្រៀនលោកXi Jinping។ លោកគ្រូបានវាយតម្លៃចំពោះលោក Xi Jinping ថា៖ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក មិនថាលោកបានធ្វើជាថ្នាក់ដឹកនាំដល់កម្រិតណាក៏ដោយ គាត់នៅតែចងចាំនិងនឹករំលឹកពួកយើងទាំងអស់ ដែលធ្លាប់ជាគ្រូបង្រៀនគាត់។ លោកជាបុគ្គលដែលចេះដឹងគុណ និងមានមនោសញ្ចេតនាចំពោះលោកគ្រូអ្នកគ្រូទាំងអស់៕
វិទ្យុមិត្តភាពកម្ពុជាចិន