(ឡុងដ៍)៖ ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ ឥឡូវនេះក្លាយជាស្តេចដែលកាន់អំណាចយូរជាងគេបំផុត របស់ពិភពលោក បន្ទាប់ពីការសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍របស់ម្ចាស់ក្សត្រិយ៍ Elizabeth II ដែលជាព្រះមហាក្សត្រីយានី នៃចក្រភពអង់គ្លេស និងរដ្ឋចំនួន១៥ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។
ស៊ុលតង់ Hassanal Bolkiah ដែលបានឡើងសោយរាជ្យនៅឆ្នាំ១៩៦៧ គិតត្រឹមពេលបច្ចុប្បន្ននេះបានសោយរាជ្យអស់រយៈ៥៤ឆ្នាំ និង៣៣៩ថ្ងៃហើយ។
រជ្ជកាលរបស់ទ្រង់គឺយូរជាង៤ឆ្នាំ បើធៀបនឹងម្ចាស់ក្សត្រិយ៍ដាណឺម៉ាក Margrethe II ដែលឥឡូវនេះ ជាស្តេចសោយរាជ្យយូរជាងគេទីពីររបស់ពិភពលោក៕